ល្បីទៀតហើយ! ទើបតែរៀបការហើយស្រាប់តែកូនក្រមុំចេញមុខទម្លាយការពិតរបស់ខ្លួនឮហើយស្ទើរតែ...


កាលពីថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះគូស្នេហ៍មួយគូ ដោយខាងប្រុស មានវ័យចំណាស់ជាង ខាងស្រី។ កូនកំលោះម្នាក់នេះមានឈ្មោះ សឺ សុខប៊ាង រីឯកូនក្រមុំឈ្មោះ ម៉េង សូដា។ ពួកគាត់ទំាងពីរបានចូលរោងការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ នៅខេត្តកំពង់ចាម។

ក្រោយរៀបការ គេឃើញខាងស្រី បានទំលាយអារម្មណ៍ក្នុងចិត្តដ៏គួរឲ្យចាប់អារម្មណ៍ថា “បើដឹងថារៀបការល្បីចឹង រៀបការយូរហើយ ខ្ញុំអាយុ30ឆ្នាំហើយ មានគេថាខ្ញុំក្មេងទៀត”។

កូនក្រមុំរូបនេះ បន្ថែមថា “អគុណប្ដីសំលាញ់ ដែលរក្សាចិត្តស្រលាញ់អូនមករហូត អស់រយៈពេល8ឆ្នាំ អរគុណដែលមិនប្រកាន់ អតីកាលរបស់អូន អរគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុស កំហុសតូចធំ បងតែងតែអភ័យទោសអោយអូនរហូត បងពិតជាបុសរដ៏ល្អម្នាក់ ដែលចេះស្រលាញ់ចេះអភ័យទោស ចេះអន់អោន ចេះទទួលយកទាំងចំនុចល្អ និងចំនុចអាក្រក់របស់អូន ចេះស្រលាញ់អូន និងប៉ាក់ម៉ាក់របស់អូន

អូនអរគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះ អូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារៀងរហូតទៅ អូននឹងមើលថែបង អស់មួយជីវិតរបស់អូន អតីកាលរបស់អូន អាចនឹងស្គាល់មនុស្សជាច្រើន តែមនុស្សទាំងអស់នោះ មិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ រយៈពេល8ឆ្នាំ កន្លមក ទើបអូនដឹងថា មានតែបងដែលស្រលាញ់អូនជាអូនពិតប្រាកដ អរគុណណាស់លោកប្ដី”។