ភ្នំពេញៈ ទីបំផុតតារាចម្រៀងប្រុសល្បីលំដាប់ខ្ពស់ជាងគេនៃទ្រនំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត បាននាំយកនូវកញ្ចប់ថវិកាសប្បុរសធម៌ផ្ទាល់ខ្លួនចំនួន ២ លាន រៀល ជួយសម្រួលការលំបាកដល់អតីតកីឡាករប្រដាល់សេរីធ្លាប់ល្បីឈ្មោះលើសង្វៀនប្រដាល់ខ្មែរ បន្ទាប់ពីបានដឹងថាលោក ជៀស ស្រួច ទទូចចង់សុំការជួយពីតារាចម្រៀងនេះកាលប៉ុន្មានថ្ងៃមុន។
មូលហេតុដែលនាំឲ្យមហាជនងឿងឆ្ងល់ខ្លាំងគឺតើហេតុអ្វីបានជាមានការអំពាវនាវឲ្យតារាចម្រៀង ខេមរៈ សិរីមន្ត ជួយលោក ជៀស ស្រួច ដែលធ្លាក់ខ្លួនដល់ធ្វើកម្មករក្រក្សត់នោះ។បើជាចម្លើយពីមតិមហាជននោះ បាននិយាយថា...

